Tuesday, July 11, 2017

ប្រវត្ថិភ្នំប្រសិទ្ធ ភាគ បញ្ចប់

I. អំពី​ផែនថ្ម​មាន​ស្នាមជើងសេះ

ចំពោះ​ស្នាម​ជើង​សេះ​នៅ​លើ​ផែន​ថ្ម​តាម​ចាស់​ទុំ​និយាយ​ថា : ទាក់ទង​មក​ពី​រឿង​ចៅឫទ្ធិសែន​និង​នាងកង្រី ត្រង់​ដែល ឫទ្ធិសែន​យក​សំបុត្រ​នាងសន្ធមា​ទៅ​ឲ្យ​នាងកង្រី ហើយ​ទោ​ដេក​ស្នាក់​នៅ​កែ្បរ​ទី​អាស្រម​បទ​នៃ​មហាឥសី​។ ពេលនោះ​មហាឥសី​លួច​មើល​សំបុត្រ​ឃើញ​នាង​សន្ធមា​បង្គាប់​ឲ្យ​នាងកង្រី​ជា​កូន សំលាប់​កុមារ​នេះ​
ចោល​ទៅ នៅ​ពេល​ដែល​ទៅ​ដល់ ឥសី​ក៏​លួច​ហែក​សំបុត្រ​ចោល កែ្លង​សំបុត្រ​សា​ជា​ថ្មី ឲ្យ​នាងកង្រី​ទទួល​យក​បុរស​នេះ​ធ្វើ​ជា​ប្តី កាលបើ​ឃើញ​កុមារ​នេះ​ទៅ​ដល់​។ គឺ​ត្រង់​កនែ្លង​នេះ​ហើយ ដែល​មាន​ផែន​ថ្មី​ធំ នៅ​ទៀប​កនែ្លង​ឥសី​ចង្រ្កម គឺ​នៅ​ពេល​កុមារ​ឫទ្ធិសែន ត្រលប់​មក​វិញ ដោយ​ប្រញាប់​ប្រញាល់​រត់​ចោល​នាងកង្រី​នោះ ក៏​មក​កាន់​ទីកនែ្លង​នេះ​ទៀត បាន​ជួប​និង​ឥសី ឥសី​ឲ្យ​ទាន​ស្លឹក​ឈើ ហើយ​ឲ្យ​ហោះរត់​។ គឺ​លើ​ផែនថ្ម​នេះ​ហើយ​ដែល​ឫទ្ធិសែន​ចាប់​បំផាយ​សេះ លោត​ផ្លោះ​ហោះ​ឡើង បាន​ជា​មាន​ស្នាម ជើង​សេះ ទ្រុឌ​នៅ​ជាប់​និង​ផ្ទាំង​ថ្ម​ត្រង់​នោះ​ឯង។
បើ​ពោល​ដោយ​សងេ្ខប​ទៅ បុរាណដ្ឋាន​នេះ ជា​ទី​ដំណែល​អំពី​មហាក្សត្រ​អង្គ​ណា​មួយ​ក្នុង​អតីតកាល​មែន ប៉ុនែ្ត​ពុំ​មាន​ដាន​ខាង​អក្សរចារិក​ឲ្យ​ច្បាស់​លាស់ យក​ជា​ពត៌‌មាន​ពិត​ប្រាកដ​ប្រជា​បាន​ឡើយ យើងយល់​បាន​ត្រឹម​តែ​សេចក្តី សន្និដ្ឋាន​ប៉ុណ្ណោះ ដោយ​សងេ្កត​យក​តាម​រូបភាព ទីកនែ្លង និង​សេចក្តី​និទាន​ខ្លះ របស់​អ្នកស្រុក​ដែល​ចេះ​តែ​ចាំ​តៗ​គ្នា ប៉ុណ្ណោះ​។ ដូចេ្នះ​បើ​យើង​សន្មត​កំណត់​ឲ្យ​ដាច់​ស្រេច​ថា ក្សត្រ​អង្គ​ណា​ជា​អ្នក​កសាង ឬ​ការកសាង​នេះ​ពី​ក្នុង​រជ្ជកាល​ណា​នោះ​ពុំ​ទាន់​បាន​នៅ​ឡើយ​ទេ ការងារ​នេះ​នៅ​ក្នុង​កា​រ​ស្រាវជ្រាវ តែ​រាល់​ថៃ្ង​។
ក្រៅ​អំពី​សេចក្តី​ពិចារណា​រិះរេ​ខាង​ទី​តាំង និង​ប្រវត្តិ​ពង្សាវតារ ដែល​យើង​លើក​យក​រឿងព្រេង​មក​បញ្ជាក់ តាម​លំអាន​អ្នកស្រុក​ចេះ​ចាំ​តៗ​គ្នា​មក​នេះ យើង​ងាក​បែរ​ទៅ​ខាង​ទេសភាព នៃ​ព្រឹក្សា​នៅ​លើ​ទី​នេះ​ម្តង​។ តាម​ពិត​ភ្នំនេះ ពុំ​មែន​ជា​ព្រៃ​ស្រោង​ប្រកប​ដោយ​ឈើ​ធំ​ឡើយ ស​ភាព​ព្រៃ​ជា​សភាព​ព្រៃរបោះ ដែល​មាន​តែ​កូន​ឈើ​តូចៗ គ្រប​ដណ្តប់​លើ​ដីខ្សាច់​សៗ​នៅ​ចន្លោះ​ដុំ​ថ្ម​ធំៗ ហើយ​ថ្ម​ទាំង​នោះ​ភាគ​ច្រើន​ក៏​មាន​ពណ៌‌​ស​ដែរ​។ ហេតុនេះ​បាន​ជា​ភ្នំ​នេះ​ទៅ​ជា​កនែ្លង​យក​ថ្ម​សំរាប់​ធ្វើ​ផ្លូវ​រថភ្លើង និង​យក​មក​ប្រើ​ប្រាស់​សព្វ​យ៉ាង​នៅ​ក្នុង​ក្រុងភ្នំពេញ​សព្វថៃ្ង​​។ រួម​សេចក្តី​មក ភ្នំប្រសិទ្ធិ​សព្វ​ថៃ្ង​ជា​ទី​ទេសចរណ៍ សំរាប់​ជនរួម​ជាតិ​យើង​យ៉ាង​សំខាន់​ដែរ បាន​ជា​មាន​រថយន្ត ទេសចរណ៍​ចេញ​ចូល​ជា​ញឹកញាប់​រៀងរាល់​ថៃ្ងអាទិត្យ និង​ថៃ្ងបុណ្យ​ផេ្សងៗ​ដែល​អ្នក​ធ្វើ​ការងារ​បាន​ឈប់​សំរាក។
ប្រភព
កាសែតកោះសន្តិភាព
 ប្រជុំរឿងព្រេងខ្មែរ

No comments:

Post a Comment

រឿងប្តីប្រពន្ធ ភាគបន្ត

នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញ​ដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...