ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់
ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។
គាត់មានកូនប្រុស៤នាក់ មាន អាយុ គ្រប់ ការ ទាំងអស់។
ក្រោយ ពីពេល ដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្្ធទៀតទេ។
នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ
មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ
កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង
ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក
ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
លុះរំលងមួយឆ្នាំក្រោយមកទៀត
គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់
រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤
ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក
គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន
ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី
ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។
កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់បងប្អូនណាស់
ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ
ក៏បែក ចិត្តគំនិត ផេ្សងៗពីគ្នានៅ រួមជាមួយគ្នាពុំសូ វ បានសុខចេះ តែស្កៀបរមាស់
បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត
ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។
កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ
នៅហុច បាយ ហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា
ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ
និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយស្រ្តីជាបងគិតថា
ប្រហែលប្អូនបន្ទាប់ឲ្យហើយ ស្ត្រីខ្លះគិតថា បងឯណោះគេឲ្យហើយ
កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន
១ពេលក៏មាន។
ប្រភព
កាសែតកោះសន្តិភាព
រឿងព្រងនិទានខ្មែរ
Subscribe to:
Post Comments (Atom)
រឿងប្តីប្រពន្ធ ភាគបន្ត
នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...
-
យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់ និយាយអង្វ រដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំ ឲ្យភ័យភិតចាំជួយដោះឲ...
-
ប្រាសាទសំបូរព្រៃគុហ៍ ប្រាសាទព្រៃគុហ៍ (គុហ ឬគុហា ប្រែថានគរឬប្រទេសដែលអានចេញសូរសៀងជា គុកចំណែកពាក្យគុក ក្នុងវចនានុក្រមសម្តេចជួន ណាត សំដៅកន្លែង...
-
ដែលអ្នកស្រុកនៅទីនោះហៅថា ( ភ្នំប្រសិទ្ធ) គឺដោយសារមានភ្នំពីរនៅទន្ទឹមគ្នា ប៉ុន្តែដោយការចែក ចែកព្រំប្រទល់ស្រុកនៅខេត្តកណ្តាល។
No comments:
Post a Comment