វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តី បន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា
កូន ឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយ ញាតិ ជិតខាង
ស្រេចតែប្រពន្ធប្រាប់បុរសជាប្តីជឿមុខទាំងអស់។ ចំណែកតា ពោះម៉ាយ
អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ
រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង
ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត
សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន
ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ
មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម
ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ
ម៉េចក៏ឥឡូវលោកតាវេទនាខ្លាំងម៉េ្លះ។
ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាំលោកតា
សោះ?
ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ
ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ !
លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន
ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។
គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។
វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ
ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ
វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ
បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន
នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។
ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា
«យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។
(ត)
ប្រភព
កាសែតកោះសន្តិភាព
រឿងព្រេងនិទានខ្មែរ
Subscribe to:
Post Comments (Atom)
រឿងប្តីប្រពន្ធ ភាគបន្ត
នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...
-
យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់ និយាយអង្វ រដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំ ឲ្យភ័យភិតចាំជួយដោះឲ...
-
ប្រាសាទសំបូរព្រៃគុហ៍ ប្រាសាទព្រៃគុហ៍ (គុហ ឬគុហា ប្រែថានគរឬប្រទេសដែលអានចេញសូរសៀងជា គុកចំណែកពាក្យគុក ក្នុងវចនានុក្រមសម្តេចជួន ណាត សំដៅកន្លែង...
-
ដែលអ្នកស្រុកនៅទីនោះហៅថា ( ភ្នំប្រសិទ្ធ) គឺដោយសារមានភ្នំពីរនៅទន្ទឹមគ្នា ប៉ុន្តែដោយការចែក ចែកព្រំប្រទល់ស្រុកនៅខេត្តកណ្តាល។
No comments:
Post a Comment