កាលពីព្រេងនាយមានចចក
ត្រោសធំមួយ។
ដល់ខែលំហើយវាដើរ
រកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។
លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស
បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា
«ថៃ្ងនេះអញមានលាភធំ ណាស់ ជាលាភចំលែក
ជាងសព្វថៃ្ង»។
ឯកំពឹសមានប្រាជ្ញាលឺចចកថាដូចេ្នះហើយ ក៏និយាយលួងលោម ចចកថា
«យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់
បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។
ចចកធ្លើយថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?»
កំពឹសថា «ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា»។
ចចកថា «ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?»
កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបានស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ»
ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់»
Subscribe to:
Post Comments (Atom)
រឿងប្តីប្រពន្ធ ភាគបន្ត
នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...
-
យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់ និយាយអង្វ រដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំ ឲ្យភ័យភិតចាំជួយដោះឲ...
-
ប្រាសាទសំបូរព្រៃគុហ៍ ប្រាសាទព្រៃគុហ៍ (គុហ ឬគុហា ប្រែថានគរឬប្រទេសដែលអានចេញសូរសៀងជា គុកចំណែកពាក្យគុក ក្នុងវចនានុក្រមសម្តេចជួន ណាត សំដៅកន្លែង...
-
ដែលអ្នកស្រុកនៅទីនោះហៅថា ( ភ្នំប្រសិទ្ធ) គឺដោយសារមានភ្នំពីរនៅទន្ទឹមគ្នា ប៉ុន្តែដោយការចែក ចែកព្រំប្រទល់ស្រុកនៅខេត្តកណ្តាល។
No comments:
Post a Comment