Monday, July 10, 2017

រឿងភ្នំប្រសិទ្ធ ភាគ២ បន្ត



យើងខ្ញុំសូមយកចំនុចសំខាន់ៗខ្លៈមកបង្ហាញ៖
I.កន្លែងព្រៈនិព្វាន
            នៅចង្កេះភ្នំផ្នែកខាងជើង មានព្រៈវិហារមួយ គ្របប្រប់លើព្រៈពុទ្ធបដិមាករ ចូលនិពានមួយអង្គ សាង ដោយថ្មយ៉ាងធំមានបណ្តោយ ប្រមាណ២៧ ម៉ែត្រ។ តាមជំនឿអ្នកស្រុកនៅទីនោះ បានហៅកន្លែងនោះថា( កន្លែងនិព្វាន)
II. រូងក្រោមដី
            នៅខាងក្រោម កន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែង ទទឹងប្រមាណ ៥ ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ជារូងទាល់ តែមានមកយូរអង្វែងកាលហើយ។
III. ឥសីចង្ក្រ
មានខឿនថ្មមួយកន្លែង​ដែលមានជំនឿថា អាចព្យាបាលជំងឺផ្សេងៗ​ផងដែរ។
IV. វិហារត្រៃត្រឹង
លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែលមានទទឹង ៨ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ។
V.  អំពីរូងដី និង ឥសីចង្រ្កម
 សេចក្តី​ដំណាល​ថា : កាល​ដែល ស្តេចដំបងក្រញូង​ជ្រែក​រាជ​នោះ ក៏​បាន​ឡើង​គ្រប់គ្រង​រាជ​រហូត​មក។ ប៉ុនែ្ត​រាជសម្បត្តិ​នេះ​ពុំ​បាន​សុខសាន្ត​ទេ នៅ​រយៈពេល​តែ​៧​ឆ្នាំ​និង​៧​ខែ​ប៉ុណ្ណោះ មាន​អ្នក​មាន​បុណ្យ​ម្នាក់​គឺពញាក្រែកគឺ មក​ដណ្តើម​រាជ​ជា​បន្ត​ទៅ​ទៀត។ ដំណើរ​រឿង​មុន​និង​បាន​រាជទៅ ព្រះបាទពញាក្រែក​សោយរាជ្យបន្ត ។នៅសម័យនោះ ព្រះបាទដំបងក្រញួងនោះមិនគោរពតាមធម៏​ ហើយអាងមានរីទ្ធអំណាច បាន​ធ្វើ​ទុក្ខទោស​ដល់ក្សត្រ​អង្គមុន​សន្ធឹក​ណាស់ ហេតុនេះ​​បាន​​ជា​ពៀរវេរាមក​ដល់​ព្រះអង្គ​វិញ គឺ​ក្រោយដែលព្រះបាទពញាក្រែក​ដែល​​ឡើង​សោយរាជ​ហើយ ក៏​ចេញ​បញ្ជាឲ្យ​ចង​អាឃាត​ព្យាបាទ​វិញ​ដែរ។ ប៉ុនែ្ត​នេះ​ពេលនោះ​មាន​អ្នកម្នាង​មួយ​នោះ​មាន​គភ៌‌​រត់​ទៅ​ពួន​ស្នាក់​នៅ​និង​លំនៅ​រាជសណ្តាន​ជា​រាស្រ្ត។ ថៃ្ងមួយ​មាន​ហេតុភេទ​ចំឡែក​ជា​ប្រផ្នូល ព្រះបាទពញាក្រែក ក៏​ហោរា​គន់គូរ​មើល ហោរា​ក្រាប​ទូល​ថា មាន​អ្នក​មាន​បុណ្យ​ម្នាក់​ទៀត​ចាប់​បដិសន្ធិ​ក្នុង​ផៃ្ទរបស់ អ្នកម្នាង​នៃ​សេ្តចដំបងក្រញូង ស្ថិត​នៅ​ទិស​ណាៗ​ក៏​ប្រាប់​គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែកនោះ​​ក៏​ឲ្យ​ពិជឃាត តាម​រក​ឃើញ​យក​មក​កាប់​សំលាប់​ចោល​ទៅ ។ តែ​ពេល​កាប់​នោះ ទារក​នេះ​ឯង​ក៏​រត់​ឡើង​ពី​ពោះ ទៅ​ក្នុង​ទ្រូង​ម្តាយ លុះត្រា​តែ​ពិជឃាត​ទៅ​ផុត ទើប​ទារក​ចេញ​ពី​ផៃ្ទ​មាតា​មក​នៅ​កណ្តាល​វាល ពេលនោះ​មាន​សត្វ​បក្សី​មួយ​ធំ​ឃើញ ទារក​នៅ​កណ្តាល​វាល​ដូច្នោះ ក៏​ចុះ​មក​កាង​ស្លាប​គ្រប​ដណ្តប់​ទារក​កុំ​ឲ្យ​ក្តៅ ជួន​ជា​មាន​បុរស​ម្នាក់​ឈ្មោះ​តាគោហេ គាត់​ព្យួរ​ដី​ហើយ​ដើរ​រូតរះ​ទៅ​ផ្ទះ ប្រទះ​ឃើញ​ទារក​នេះ គាត់​ក៏​បី​យក​កុមារ​ទៅ​ទុក​ថែរក្សា​អស់​រយៈពេល​៧​ឆ្នាំ សេ្តច​អោយ​ហោរា​គន់គូរ​ម្តង​ទៀត ព្រះអង្គ​ជ្រាប​ថា អ្នក​មាន​បុណ្យ​នោះ​មិន​ទាន់​ស្លាប់​ទេ ទ្រង់​ត្រាស់​ឲ្យ​យក​កេ្មង៧​ឆ្នាំ ទាំងអស់​មក​ផ្តិត​មើល​ក្រយ៉ៅ​ដៃ។ ពេលនោះ​តា​គោហេ​ក៏​ត្រូវ​គេ​កេណ្ឌ​ឲ្យ​យក​ចៅ​ចិញ្ចឹម​គាត់​មក​ផ្តិត​ដែរ ស្រាប់​តែ មាន​រូប​កងចក្រ​នៅ​បាតដៃ​ចៅ​គាត់ ដែល​ត្រូវ​គេ​យក​ទៅ​ប្រហារ​ចោល ព្រោះ​សំគាល់​ថា ជា​អ្នក​មាន​បុណ្យ ប៉ុនែ្ត​តាគោហេ​លួច​កញ្ឆក់​ចៅ​ពរ​រត់​គេច ដោយ​មាន​សត្វ​កាង​ស្លាប​គ្រប​ពី​លើ​រហូត​ទាល់​តែ​បាត់​ផុត​ពី​មុខ​បណ្តាជន​អ៊ូអរ​ទៅ សេនា​អាមាត្រ​នាំ​គ្នា​តាម​កិត​ដែរ តែ​ពុំ​ទាន់។ តា​គោហេ នាំ​កុមារ​នេះ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ដូចជា កាត់​ទនេ្លធំ ត្រង់​រកាកោង​ឆ្លង​ទៅ​ល្វាទេរ ដល់​វិហារសួរ តែ​ពុំ​បាត់​ភិតភ័យ​សោះ ត្បិត​ទ័ព​គេ​ចេះ​តែ​ដេញ​តាម​ពុំឈប់ឈរ​។ កាលនោះ​គាត់​នាំ​កុមារ​រត់​ពី​វិហារសួរ ឆ្លង​ទនេ្ល​មក​ខាង​លិច ហើយ​ឆ្លង​កាត់​ភូមិ​កែ្បរ​មាត់ទនេ្ល​ទៅ​រក​ទី​ភ្នំ ដើម្បី​ស្រួល ពួន​ស្នាក់​អាស្រ័យ។ គាត់​ទៅ​ពួន​នៅ​ភ្នំ​មួយ ក្នុង​ខេត្តសំរោងទង (ដែល​សព្វថៃ្ង​ហៅថា ភ្នំប្រសិទ្ធនេះឯង)។ ទី​ភ្នំ​នេះ ពុំ​មាន​ជន​សាមញ្ញ​ណា​ទៅ​ដល់​ទេ កាល​ពី​សម័យ​នោះ។ ដូចេ្នះ​​ហើយ​​បាន​ជា​តា​គោហេ​យល់​ឃើញ​ថា ជា​ទី​សុខសាន្ត​។ មិន​តែ​ប៉ុណ្ណោះ ទី​នោះ​ឯង​ជា​ទី​អាស្រម​បទ​នៃ​ពួក​ឥសី​ទាំងឡាយ ធ្វើ​ចង្រ្កម​ភាវនា​រាល់​ថៃ្ង​ផង តាំង​ពី​មក​នៅ​កនែ្លង​នេះ ក៏​បាន​ប្រកប​និង​សេចក្តី​សុខស្រួល​មែន។ លុះ​ដល់​ព្រះបាទពញាក្រែក សោយរាជ្យ​អស់​កាល​ដ៏​យូរ​មក ក៏​សោយ​ព្រះទីវង្គត​ទៅ ទើប​មន្រ្តី​រាជការ​ទាំងអស់​ស៊ើប​សួរ​រករាជ​កុមារ ជា​បុត្រ​អតីត​មហាក្សត្រ ដើម្បី​ដងែ្អ​ឡើង គ្រង​រាជ្យ។ ទទួល​ពេលនោះ​លេច​ឮ​ល្បី​ព្រះរាជកុមារ ព្រះរាជបុត្រ​មួយ​ព្រះអង្គ ដែល​នៅ​ជា​មួយ​តាគោហេ ហើយ​ដែល​អ្នកស្រុក​ស្គាល់​ព្រះនាម​ថា "បក្សីចាំក្រុង" ព្រោះ​តា​គោហេ​បាន​ថ្វាយ​នាម​នេះ តាំង​ពី​គាត់​ឃើញ​បក្សី​តាម កាង​ស្លាប លើ​រាជកុមារ​ពី​តូច​នោះមក​ម៉េ្លះ។ អស់​ពួក​សព្វមុខ​មន្រ្តី​នាំ​គ្នា​ទៅ​ដងែ្អ​យក​ព្រះរាជកុមារ​បក្សីចាំក្រុង ហើយ​រៀប អភិសេក​គ្រងរាជ្យ​សម្បត្តិ​ទៅ។ ក្រោយ​ពី​បាន​គ្រងរាជ្យ​ហើយ ព្រះអង្គ​ក៏​ចាត់​ឲ្យ​សាង​ព្រះពុទ្ធរូប​ព្រះវិហារ ទុក​ជា​ទី​គោរព​នៅ​លើ​ភ្នំ​នេះ ហើយ​សន្មត នាម​ទី​ភ្នំ​នេះ​ថា : "ភ្នំបៈសីសិទ្ធិ" បាន​ន័យ​ថា ភ្នំ​របស់​ឥសី សឹង​ប្រកប​តាម​ប្រាថ្នា ព្រោះ​កាល​ដែល​រស់​នៅ​លើ​ភ្នំ​នេះ តាគោហេ តែង​តែ​បន់​ស្រន់​ជា​រឿយៗ សុំ​បួងសួង​ឲ្យ​រាជកុមារ​បាន​ឡើង​សោយរាជ្យ លុះ​ឥឡូវ​នេះ​ក៏​បាន​សម្រេច​ដូច ប្រាថ្នា​មែន ទើប​បាន​ជា​សន្មត​ទីនេះ​ថា​ដូចេ្នះ​។
                                                               ភាគ(ត)
(ដងស្រងៈ សៀវភៅរឿងព្រេងនិទានខ្មែរ)
(ដកស្រង់ចេញពីលោកតសាម្នាក់ ដែលគង់នៅទីនោះផងដែរ)

No comments:

Post a Comment

រឿងប្តីប្រពន្ធ ភាគបន្ត

នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញ​ដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...