ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។
ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។
ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា
«បងត្រីក្រាញ់ទៅណា?» ត្រីក្រាញ់ឃើញសុភាទន្សាយហើយ
មានចិត្តត្រេកអរណាស់និយាយអង្វរថា «បងសុភាទន្សាយអាណិត
ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំ
អញ្ជើញបងសុភាទៅដ្បិតលឺទាំងមនុស្សនិយាយថា
បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នក
ឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន។ ឥឡូវមាន ដំរី,ក្របី, គោ, រមាស,រមាំង, ជ្រូក,ពស់ធំ, ពស់តូច, ទាំងសត្វហើរគឺ កុក, ក្រៀល,ចង្ក្រៀលខ្យង,ទុង,ទោម,ក្អែកទឹក, ប្រវឹក,ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រី,អណ្តោក,កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។ គេឲ្យ ពស់ថ្លាន់,
ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់
បងប្អូនឲ្យបានរួចពីភ័យម្តងនេះនិងបានល្បីកេរ្តិ៏ឈ្មោះតទៅ។
អស់យើងនឹងតបគុណបងសុភាទន្សាយឯង
ប្រភព
កាសែតកោះសន្តិភាព
រឿងព្រេងនិទាន
ដកស្រង់ចេញ
ពីសៀវភៅរឿងនិទានខ្មែរ
Subscribe to:
Post Comments (Atom)
រឿងប្តីប្រពន្ធ ភាគបន្ត
នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...
-
យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់ និយាយអង្វ រដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំ ឲ្យភ័យភិតចាំជួយដោះឲ...
-
ប្រាសាទសំបូរព្រៃគុហ៍ ប្រាសាទព្រៃគុហ៍ (គុហ ឬគុហា ប្រែថានគរឬប្រទេសដែលអានចេញសូរសៀងជា គុកចំណែកពាក្យគុក ក្នុងវចនានុក្រមសម្តេចជួន ណាត សំដៅកន្លែង...
-
ដែលអ្នកស្រុកនៅទីនោះហៅថា ( ភ្នំប្រសិទ្ធ) គឺដោយសារមានភ្នំពីរនៅទន្ទឹមគ្នា ប៉ុន្តែដោយការចែក ចែកព្រំប្រទល់ស្រុកនៅខេត្តកណ្តាល។
No comments:
Post a Comment