Thursday, July 20, 2017

ដំនើររឿង​ ភាគបន្ត

កំពឹសថា «បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោង ខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ»
ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ ធ្វើ តាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចកទៅ។ លុះ ទៅ ដល់ បឹង មួយ ធំ វែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា «បងចចកឯង ទៅជញ្ជូនមកឧ្យអស់ សិន​សិម​មកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំបងនៅទីនេះ»។ ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមក​លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នា មុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបពោ្ឆតដូចេ្នះខឹងណាស់ ដើរទៅបបួលអស់សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹង ចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាច សត្វ ក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា «ខ្ញុំលឺគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញា​ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។ បើដូចេ្នះខ្ញុំនិងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង»។

No comments:

Post a Comment

រឿងប្តីប្រពន្ធ ភាគបន្ត

នៅទីបញ្ចប់កន្លែងដែលមានភាពស្រស់់ស្អាត ជាទីគាប់ចិត្ត ហើយនោះ បុរសប្តីប្រពន្ធក៏ចាកចេញ​ដោយមិនបានប្រាប់ឡើយ ! ដោយស្តេចក្រោកពីផ្ទំជាមួយមហែសី...